តែងតែមានក្តីសង្ឃឹមជានិច្ច លើសពីអ្វីដែលអ្នកអាចមើលឃើញ។ 

ការថែទាំអ្នកជំងឺមហារីកមិនមែនជាកិច្ចការងាយស្រួលនោះទេ វាជារឿងសំខាន់ណាស់ក្នុងការទទួលបានការគាំទ្រផ្នែកស្មារតី និងកម្លាំងកាយយ៉ាងត្រឹមត្រូវ។  

ស្ត្រីកើតជំងឺមហារីកកំពុងប្រើប្រាស់កុំព្យូទ័រយួរដៃជាមួយមិត្តភក្តិ

រក្សាចិត្តគំនិតវិជ្ជមាន  

អ្នកអាចនឹងជួបប្រទះការលំបាកខ្លះៗក្នុងការមើលថែអ្នកជំងឺមហារីក ប៉ុន្តែសូមព្យាយាមរក្សាគំនិតវិជ្ជមានឱ្យបានពេញមួយដំណើរផ្លូវនេះ។ អ្នកអាចស្វែងរកការពិគ្រោះយោបល់ពីសមាជិកនៃក្រុមការងារថែទាំសុខភាព។ វិធីនេះក៏ជួយបង្កើតបរិយាកាសវិជ្ជមានប្រកបដោយសុខភាពល្អសម្រាប់ទាំងរូបអ្នក និងអ្នកជំងឺរបស់អ្នកផងដែរ។ 

ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព 

ប្រាស្រ័យទាក់ទងជាមួយសមាជិកគ្រួសារ មិត្តភក្តិ និងអ្នកផ្តល់សេវាថែទាំសុខភាព។ ត្រូវប្រាកដថារាល់ព័ត៌មានសំខាន់ៗអំពីដំណើរការស៊េរីនៃការព្យាបាល គឺត្រូវបានទទួលដោយការយល់ដឹងច្បាស់លាស់។ វិធីនេះជួយឱ្យដំណើរផ្លូវនៃការថែទាំប្រព្រឹត្តទៅបានយ៉ាងរលូន និងកាត់បន្ថយលទ្ធភាពនៃការយល់ច្រឡំគ្នា។ 

ថែទាំសុខភាពខ្លួនអ្នក 

ពេលវេលារបស់អ្នកអាចនឹងជាប់រវល់ខ្លាំងជាមួយនឹងកិច្ចការងារមើលថែទាំអ្នកជំងឺ ប៉ុន្តែវាមានសារៈសំខាន់ណាស់សម្រាប់អ្នកក្នុងការរក្សាសុខភាពឱ្យបានល្អ។ គេងឱ្យបានគ្រប់គ្រាន់ ទទួលទានអាហារដែលមានតុល្យភាព ហាត់ប្រាណ និងមានការប្រុងប្រយ័ត្នចំពោះសញ្ញាណាមួយនៃជំងឺបាក់ទឹកចិត្ត ឬភាពតានតឹងខ្លាំង (ស្ត្រេស)។ 

បើកចិត្តទទួលយកការពិតដែលថាអ្នកដទៃប្រហែលជាមិនអាចជួយយើងបាន 

ក្នុងកាលៈទេសៈខ្លះ អ្នកដទៃអាចនឹងមិនអាចជួយអ្នកបានឡើយនៅពេលដែលអ្នកត្រូវការ ជំនួយ ដោយសារតែការខ្វះខាតពេលវេលា អារម្មណ៍មិនសូវកក់ក្តៅពេលនៅក្បែរអ្នកដែលកំពុងប្រយុទ្ធនឹងជំងឺមហារីក ឬមូលហេតុផ្សេងៗទៀត។ 

ស្ត្រីកំពុងហាត់ប្រាណ និងពត់ខ្លួននៅលើកម្រាលយូហ្គា

ស្ត្រីមកពីចម្រុះជាតិសាសន៍កំពុងជជែកគ្នាលេងនៅលើសាឡុង

និយាយជជែកជាមួយអ្នកដទៃ 

វាជារឿងសមហេតុផលណាស់សម្រាប់អ្នកក្នុងការនិយាយពិភាក្សាជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក អ្នកថែទាំសុខភាពដទៃទៀត ឬមនុស្សដែលអ្នកមានអារម្មណ៍កក់ក្តៅ។ សូមកុំរុញរាក្នុងការចែករំលែកអារម្មណ៍ និងស្ថានភាពផ្លូវចិត្តរបស់អ្នក។ វាជារឿងសំខាន់បំផុតសម្រាប់អ្នកក្នុងការរក្សាបរិយាកាសប្រកបដោយសុខភាពល្អ ក្នុងនាមជាអ្នកថែទាំម្នាក់។ 

 

រកឃើញថាមានជំងឺមហារីកមែនទេ?
នេះជាមគ្គុទ្ទេសក៍សម្រាប់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក។

សៀវភៅណែនាំដ៏មានសារៈប្រយោជន៍ ដើម្បីជួយឱ្យអ្នកមានអារម្មណ៍ថាបានត្រៀមខ្លួនរួចរាល់ និងអាចគ្រប់គ្រងស្ថានភាពបានកាន់តែប្រសើរ។ 

  • តើអ្វីដែលត្រូវរំពឹងទុកបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ 
  • សំណួរដែលត្រូវសួរគ្រូពេទ្យរបស់អ្នក 
  • គន្លឹះសម្រាប់ការទប់ទល់ និងការថែទាំប្រចាំថ្ងៃ 

ទាញយកសៀវភៅណែនាំ 

តើអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកមែនទេ? នេះគឺជាការណែនាំសម្រាប់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក។

 


 

ចូលរួមជាមួយក្រុមគាំទ្រអ្នកជំងឺមហារីករបស់យើង

អ្នកមិនចាំបាច់ឆ្លងកាត់រឿងនេះតែម្នាក់ឯងនោះទេ  

គ្រាន់តែចុចលើប៊ូតុងខាងក្រោម នោះអ្នកនឹងត្រូវបាននាំទៅកាន់ទំព័រចុះឈ្មោះរបស់យើង 

ចុះឈ្មោះឥឡូវនេះ

chinese woman using phone on sofa

 

ស្វែងយល់បន្ថែមអំពីការថែទាំជំងឺមហារីក នៅមជ្ឈមណ្ឌលជំងឺមហារីករបស់យើងក្នុងទីក្រុងប៉េណាំង

អានបន្ថែម៖ តើអ្វីទៅជាជំងឺមហារីក តើអ្វីដែលបង្កឱ្យមានជំងឺមហារីក  | ប្រភេទនៃជំងឺមហារីក  | ក្រុមគាំទ្រអ្នកជំងឺមហារីក ការព្យាបាលជំងឺមហារីកនៅទីក្រុងប៉េណាំង ក្រុមគ្រូពេទ្យពហុជំនាញរបស់យើង 

ការផ្តល់ជូនពិសេសៗ

ឯកសារបែបបទស្នើសុំព័ត៌មាន

កំពុងដំណើរការ ...