ជំងឺមហារីកគ្រាន់តែជាជំពូកមួយនៅក្នុងឆាកជីវិតរបស់លោកអ្នកប៉ុណ្ណោះ វាមិនមែនជាសាច់រឿងទាំងមូលនោះឡើយ។  

អ្នកជំងឺម្នាក់ៗមានការរំពឹងទុកខុសៗគ្នាពីការព្យាបាល និងមានសមត្ថភាពខុសគ្នាៗក្នុងការតស៊ូទប់ទល់នឹងជំងឺ។ នេះជាគន្លឹះមានប្រយោជន៍មួយចំនួនសម្រាប់អ្នក! 

cancer diagnosis

ស្វែងយល់ការពិតអំពីការធ្វើរោគវិនិច្ឆ័យជំងឺមហារីករបស់អ្នក 

កត់ត្រារាល់សំណួរ និងកង្វល់នានារបស់អ្នកទុក។ សូមយកវាទៅតាមខ្លួននៅពេលអ្នកទៅជួបជាមួយគ្រូពេទ្យថែទាំសុខភាពរបស់អ្នក។  

ការប្រាស្រ័យទាក់ទងសកម្ម 

ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកដោយស្មោះត្រង់ជាមួយមនុស្សដែលអ្នកមានអារម្មណ៍កក់ក្តៅជាមួយ។ ចែករំលែកកង្វល់ អារម្មណ៍ និងការរំពឹងទុករបស់អ្នក។ វិធីនេះជួយឱ្យផ្លូវចិត្តរបស់អ្នកធូរស្រាល និងអាចត្រៀមខ្លួនបានកាន់តែប្រសើរសម្រាប់ដំណើរផ្លូវនៃការវិវត្តក្នុងការព្យាបាល 


 

រក្សារបៀបរបបរស់នៅប្រកបដោយសុខភាពល្អ 

ហាត់ប្រាណ និងចូលរួមក្នុងសកម្មភាពទាំងឡាយណាដែលអ្នកចូលចិត្ត។ ការអនុវត្តរបៀបរបបរស់នៅប្រកបដោយសុខភាពល្អ អាចជួយគ្រប់គ្រងភាពតានតឹង (ស្ត្រេស) និងកាត់បន្ថយការអស់កម្លាំង។  

បើកចិត្តឱ្យមិត្តភក្តិ និងក្រុមគ្រួសារជួយ 

សូមកុំរុញរាក្នុងការស្វែងរកជំនួយពីមនុស្សជុំវិញខ្លួន។ នៅពេលខ្លះ យើងពិតជាត្រូវការជំនួយនៅពេលដែលរឿងរ៉ាវទាំងឡាយមានសភាពធ្ងន់ធ្ងរជិះជាន់ពេក។ វាជារឿងធម្មតាទេ សូមអនុញ្ញាតឱ្យពួកគាត់ជួយអ្នកចុះ! 

 

healthy lifestyle

 

រកឃើញថាមានជំងឺមហារីកមែនទេ?
នេះជាមគ្គុទ្ទេសក៍សម្រាប់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក។

សៀវភៅណែនាំដ៏មានសារៈប្រយោជន៍ ដើម្បីជួយឱ្យអ្នកមានអារម្មណ៍ថាបានត្រៀមខ្លួនរួចរាល់ និងអាចគ្រប់គ្រងស្ថានភាពបានកាន់តែប្រសើរ។ 

  • តើអ្វីដែលត្រូវរំពឹងទុកបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ 
  • សំណួរដែលត្រូវសួរគ្រូពេទ្យរបស់អ្នក 
  • គន្លឹះសម្រាប់ការទប់ទល់ និងការថែទាំប្រចាំថ្ងៃ 

ទាញយកសៀវភៅណែនាំ 

តើអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកមែនទេ? នេះគឺជាការណែនាំសម្រាប់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក។

 


 

ចូលរួមជាមួយក្រុមគាំទ្រអ្នកជំងឺមហារីករបស់យើង 

អ្នកមិនចាំបាច់ឆ្លងកាត់រឿងនេះតែម្នាក់ឯងនោះទេ  

គ្រាន់តែចុចលើប៊ូតុងខាងក្រោម នោះអ្នកនឹងត្រូវបាននាំទៅកាន់ទំព័រចុះឈ្មោះរបស់យើង 

ចុះឈ្មោះឥឡូវនេះ

chinese woman using phone on sofa

ស្វែងយល់បន្ថែមអំពីការថែទាំជំងឺមហារីក នៅមជ្ឈមណ្ឌលជំងឺមហារីករបស់យើងក្នុងទីក្រុងប៉េណាំង

អានបន្ថែម៖ តើអ្វីទៅជាជំងឺមហារីក តើអ្វីដែលបង្កឱ្យមានជំងឺមហារីក  | ប្រភេទនៃជំងឺមហារីក  | ការព្យាបាលជំងឺមហារីកនៅទីក្រុងប៉េណាំង ក្រុមគ្រូពេទ្យពហុជំនាញរបស់យើង 

 

ការផ្តល់ជូនពិសេសៗ

ឯកសារបែបបទស្នើសុំព័ត៌មាន

កំពុងដំណើរការ ...