Shopping Cart
ក្រុមជំនួយរអ្នកជំងឺមហារីកនៅប៉េណាំង
លំហរគាំទ្រមួយសម្រាប់គ្រប់អ្នកជំងឺមហារីក និងអ្នកដែលបានជាសះស្បើយពីជំងឺមហារីកទាំងអស់ ដែលត្រូវការទទួលការយល់ចិត្ត។
នៅក្រុមជំនួយរអ្នកជំងឺមហារីកនៃ Sunway Medical Centre Penang យើងខ្ញុំគឺជាសហគមន៍មួយដែលពោរពេញដោយក្តីបារម្ភ និងមេត្តាករុណា ដើម្បីផ្តល់នូវការគាំទ្រ ក្តីសង្ឃឹម និងកម្លាំងចិត្តដល់អ្នកជំងឺមហារីក អ្នកជាសះស្បើយ និងអ្នកថែទាំនៅក្នុងទីក្រុងប៉េណាង។
បេសកកម្មរបស់យើងខ្ញុំ គឺផ្តល់នូវការគាំទ្រផ្នែកផ្លូវចិត្ត ការណែនាំដ៏គួរឱ្យទុកចិត្ត និងជាកន្លែងដ៏មានសុវត្ថិភាពមួយសម្រាប់អ្នកក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ ដែលយល់ច្បាស់ពីសណ្ដានរឿងដែលអ្នកកំពុងតែឆ្លងកាត់ក្នុងដំណើរផ្លូវនៃជំងឺមហារីក – ចាប់តាំងពីការព្យាបាល រហូតដល់ការងើបឡើងវិញ។
.png)
តើក្រុមជំនួយនេះត្រូវបានបង្កើតឡើងសម្រាប់នរណាខ្លះ?
ក្រុមជំនួយអ្នកជំងឺមហារីករបស់យើងខ្ញុំ គឺចម្បងបំផុតសម្រាប់៖
![]()
អ្នកជំងឺមហារីក
ដើម្បីទទួលបានការគាំទ្រផ្នែកផ្លូវចិត្តនៅក្នុងអំឡុងពេលព្យាបាល ការថែទាំតាមដាន ឬការងើបឡើងវិញ។
![]()
អ្នកដែលបានជាសះស្បើយពីជំងឺមហារីក
ដើម្បីសម្របខ្លួនទៅនឹង «របៀបរស់នៅបែបថ្មីធម្មតា» បន្ទាប់ពីបញ្ចប់ការព្យាបាល។
![]()
អ្នកថែទាំ និងសមាជិកគ្រួសារ
ដើម្បីទទួលបានការណែនាំ និងការគាំទ្រនៅក្នុងអំឡុងពេលថែទាំមនុស្សជាទីស្រឡាញ់។
ប្រសិនបើអ្នកធ្លាប់គិតថា «ខ្ញុំមិនដឹងថាត្រូវនិយាយរឿងនេះជាមួយនរណាទេ» - លំហរមួយនេះគឺត្រូវបានបង្កើតឡើងសម្រាប់អ្នក។
រកឃើញថាមានជំងឺមហារីកមែនទេ?
នេះជាមគ្គុទ្ទេសក៍សម្រាប់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក។
សៀវភៅណែនាំដ៏មានសារៈប្រយោជន៍ ដើម្បីជួយឱ្យអ្នកមានអារម្មណ៍ថាបានត្រៀមខ្លួនរួចរាល់ និងអាចគ្រប់គ្រងស្ថានភាពបានកាន់តែប្រសើរ។
- តើអ្វីដែលត្រូវរំពឹងទុកបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ
- សំណួរដែលត្រូវសួរគ្រូពេទ្យរបស់អ្នក
- គន្លឹះសម្រាប់ការទប់ទល់ និងការថែទាំប្រចាំថ្ងៃ

សកម្មភាពរបស់យើងខ្ញុំ
ការរក្សាទំនាក់ទំនងជិតស្និទ្ធអាចបង្កើតឱ្យមានការផ្លាស់ប្តូរដ៏ពិតប្រាកដមួយ នៅក្នុងអំឡុងពេលព្យាបាល និងការងើបឡើងវិញ។
តាមរយៈវគ្គចែករំលែកបទពិសោធន៍ជាក្រុម និងសិក្ខាសាលាខ្នាតតូច ក្រុមជំនួយអ្នកជំងឺមហារីករបស់យើងខ្ញុំបានប្រមូលផ្ដុំអ្នកជំងឺ អ្នកដែលបានជាសះស្បើយ និងអ្នកថែទាំ ឱ្យមកជួបជុំគ្នាដើម្បីស្វែងយល់ ព្យាបាលផ្លូវចិត្ត និងគាំទ្រគ្នាទៅវិញទៅមក នៅក្នុងលំហរដ៏មានសុវត្ថិភាព និងប្រកបដោយភាពកក់ក្តៅ។
ក្នុងនាមជាសមាជិកនៃក្រុមជំនួយរអ្នកជំងឺមហារីក សមាជិកទាំងអស់អាចចូលរួមក្នុងសកម្មភាព និងទទួលបានការណែនាំដូចជា៖
- ធនធានគាំទ្រស្រាវជ្រាវ
- ការពិភាក្សាជាក្រុម និងសិក្ខាសាលា
- ការចែករំលែកបទពិសោធន៍ និងដំបូន្មានពីអ្នកជំនាញ
- ការគាំទ្រផ្នែករបបអាហារ និងអាហារូបត្ថម្ភ
- ក្រុមគាំទ្រពីអ្នកដែលមានស្ថានភាពដូចគ្នា
ពេលវេលារបស់យើងជាមួយគ្នា
ទស្សនាទិដ្ឋភាពសំខាន់ៗ និងសកម្មភាពនានាពីវគ្គជួបជុំរបស់ក្រុមគាំទ្រអ្នកជំងឺមហារីករបស់យើងខ្ញុំ។








ចូលរួមជាមួយក្រុមគាំទ្រអ្នកជំងឺមហារីករបស់យើង
អ្នកមិនចាំបាច់ឆ្លងកាត់រឿងនេះតែម្នាក់ឯងនោះទេ
គ្រាន់តែចុចលើប៊ូតុងខាងក្រោម នោះអ្នកនឹងត្រូវបាននាំទៅកាន់ទំព័រចុះឈ្មោះរបស់យើង

ស្វែងយល់បន្ថែមអំពីការថែទាំជំងឺមហារីក នៅមជ្ឈមណ្ឌលជំងឺមហារីករបស់យើងក្នុងទីក្រុងប៉េណាំង
អានបន្ថែម៖ តើអ្វីទៅជាជំងឺមហារីក | តើអ្វីដែលបង្កឱ្យមានជំងឺមហារីក | ប្រភេទនៃជំងឺមហារីក | ការព្យាបាលជំងឺមហារីកនៅទីក្រុងប៉េណាំង | ក្រុមគ្រូពេទ្យពហុជំនាញរបស់យើង












































