ការព្យាបាលជំងឺមហារីក មិនដែលប្រើប្រាស់វិធីសាស្ត្រតែមួយដូចគ្នាសម្រាប់គ្រប់គ្នានោះទេ។ 

នៅ Sunway Medical Centre Penang ការថែទាំជំងឺមហារីកត្រូវបានរៀបចំឡើងតាមរយៈវិធីសាស្ត្រពហុជំនាញ ដែលគ្រូពេទ្យ និងក្រុមការងារគ្លីនិកសហការគ្នាដើម្បីណែនាំការព្យាបាលដែលសមស្របទៅនឹងប្រភេទជំងឺមហារីក ដំណាក់កាល សុខភាពទូទៅ និងគោលដៅនៃការថែទាំ។  

 

ការព្យាបាលជំងឺមហារីកដ៏ទូលំទូលាយនៅក្នុងទីក្រុងប៉េណាំង 

នៅ Sunway Medical Centre Penang យើងខ្ញុំផ្តល់ជូននូវការព្យាបាលយ៉ាងទូលំទូលាយ ដែលត្រូវបានរៀបចំឡើងដើម្បីដោះស្រាយជំងឺមហារីកប្រភេទផ្សេងៗ និងដំណាក់កាលផ្សេងៗគ្នា។  

ការវះកាត់ជំងឺមហារីក 

ការវះកាត់ជំងឺមហារីកពាក់ព័ន្ធនឹងការយកដុំសាច់ចេញដោយផ្ទាល់។ ជាញឹកញាប់ វាត្រូវបានប្រើរួមជាមួយការព្យាបាលដោយគីមី ឬការព្យាបាលដោយកាំរស្មី។ 

តើវាត្រូវបានធ្វើឡើងដោយរបៀបណា?  

  • ការវះកាត់បើកចំហរ - ការវះកាត់ដែលមានមុខរបួសធំជាងមុន ដើម្បីចូលទៅដល់ និងវះកាត់យកដុំសាច់ចេញ  
  • ការវះកាត់បែបទំនើបមានមុខរបួសតូច  – មុខរបួសតូចជាងមុន រួចរបួសលឿនជាងមុន  

តើត្រូវរំពឹងទុកអ្វីខ្លះ?  

  • រយៈពេលនៃការជាសះស្បើយគឺអាស្រ័យលើប្រភេទនៃការវះកាត់ 
  • ហានិភ័យទូទៅអាចរួមមាន ការហូរឈាម ការឆ្លងមេរោគ ផលប៉ះពាល់រយៈពេលវែងអាស្រ័យលើសរីរាង្គដែលត្រូវបានកាត់យកចេញ 

ការព្យាបាលដោយគីមី  

ការព្យាបាលដោយគីមីប្រើថ្នាំប្រឆាំងមហារីកដែលមានប្រសិទ្ធភាពខ្លាំង ដើម្បីបំផ្លាញកោសិកាមហារីក ឬបន្ថយការលូតលាស់របស់វា។ វាផ្តោតលើកោសិកាដែលបែងចែកខ្លួនយ៉ាងឆាប់រហ័ស ដែលជាលក្ខណៈសំខាន់មួយរបស់ជំងឺមហារីក។ ការព្យាបាលដោយគីមីគឺជាវិធីព្យាបាលទូទៅមួយ ដែលអាចប្រើតែឯង ឬរួមជាមួយការវះកាត់ និង/ឬការព្យាបាលដោយកាំរស្មី។ វាជាញឹកញាប់ធ្វើការតាមរយៈចរន្តឈាម ដើម្បីបង្រួមដុំសាច់ គ្រប់គ្រងការរាលដាលនៃជំងឺមហារីក ឬបន្ធូរបន្ថយរោគសញ្ញា។ 

តើវាត្រូវបានផ្តល់ឱ្យដោយរបៀបណា?  

  • តាមមាត់ - គ្រាប់ថ្នាំ ឬគ្រាប់កន្សោមដែលលេបតាមមាត់  
  • តាមសរសៃឈាមវ៉ែន (IV) - ផ្តល់តាមរយៈដំណក់ថ្នាំចូលទៅក្នុងសរសៃឈាមវ៉ែន  
  • ការចាក់ថ្នាំ - ផ្តល់ដោយចាក់ចូលទៅក្នុងសាច់ដុំ ឬក្រោមស្បែក  
  • តាមតំបន់ - ផ្តល់ដោយផ្ទាល់ទៅកាន់តំបន់ជាក់លាក់មួយនៃរាងកាយ ប្រហោងរាងកាយ ឬសរសៃឈាមអាក់ទែរ អាស្រ័យលើប្រភេទជំងឺមហារីក 

តើត្រូវរំពឹងទុកអ្វីខ្លះ?  

  • ការព្យាបាលជាធម្មតាត្រូវបានផ្តល់ជាវគ្គៗ ដោយមានរយៈពេលសម្រាក ដើម្បីអនុញ្ញាតឱ្យរាងកាយរបស់អ្នកជាសះស្បើយឡើងវិញ។  
  • ផលប៉ះពាល់ទូទៅអាចរួមមាន ចង្អោរ អស់កម្លាំង ឬហានិភ័យខ្ពស់នៃការឆ្លងមេរោគ ផ  

 

ការព្យាបាលដោយកាំរស្មី (វិទ្យុសកម្ម) 

ការព្យាបាលដោយកាំរស្មី (វិទ្យុសកម្ម) ប្រើប្រាស់ធ្នឹមវិទ្យុសកម្មថាមពលខ្ពស់ដើម្បីបំផ្លាញ DNA នៃកោសិកាមហារីក ដែលធ្វើឱ្យដុំសាច់រួមតូច ឬរលាយបាត់។ វាគឺជាវិធីសាស្ត្រព្យាបាលដោយមិនមានការវះកាត់ចោះកាត់ (Non-invasive) ដែលផ្ដោតលើការថែទាំប្រកបដោយភាពសុក្រឹតខ្ពស់។  

ប្រភេទនៃការផ្តល់ការព្យាបាល  

  • ការបញ្ចាំងកាំរស្មីពីខាងក្រៅ – ប្រើប្រាស់ម៉ាស៊ីនបង្កើតវិទ្យុសកម្មដើម្បីតម្រង់ធ្នឹមថាមពលវិទ្យុសកម្មខ្ពស់ទៅកាន់ដុំសាច់ពីខាងក្រៅរាងកាយ  
  • ការដាក់វិទ្យុសកម្មពីខាងក្នុង – ដាក់សារធាតុវិទ្យុសកម្ម (គ្រាប់តូចៗ ឬកន្សោមថ្នាំ) ទៅក្នុងរាងកាយ ដោយផ្ទាល់ ឬនៅជិតដុំសាច់ 

តើត្រូវរំពឹងទុកអ្វីខ្លះ?  

  • ការព្យាបាលជាទូទៅតម្រូវឱ្យមកមន្ទីរពេទ្យជាច្រើនលើក ក្នុងរយៈពេលច្រើនសប្តាហ៍ 
  • ផលប៉ះពាល់ទូទៅអាចរួមមាន ការរំខានស្បែក (រលាកក្រហាយ) អស់កម្លាំង និងការឈឺចាប់នៅកន្លែងបញ្ចាំងកាំរស្មី 

 

ការព្យាបាលចំគោលដៅ និងការព្យាបាលដោយស៊ាំសាស្ត្រ 

ការព្យាបាលកម្រិតខ្ពស់ទាំងនេះផ្តល់នូវវិធីសាស្ត្រផ្ដោតចំគោលដៅច្បាស់លាស់ជាងការព្យាបាលតាមបែបប្រពៃណី៖  

  • ការព្យាបាលចំគោលដៅ - បំពេញមុខងារដោយការវាយប្រហារលើហ្សែន ឬប្រូតេអ៊ីនជាក់លាក់ដែលជួយឱ្យជំងឺមហារីកលូតលាស់ និងរីករាលដាល។  
  • ការព្យាបាលដោយស៊ាំសាស្ត្រ - ជួយដល់ប្រព័ន្ធស៊ាំក្នុងរាងកាយរបស់អ្នកក្នុងការសម្គាល់ និងវាយប្រហារកោសិកាមហារីកឱ្យកាន់តែមានប្រសិទ្ធភាព។ វាដំណើរការដោយការជម្រុញប្រព័ន្ធការពារធម្មជាតិ ឬបន្ថែមសារធាតុដែលផលិតក្នុងមន្ទីរពិសោធន៍ដើម្បីដៅចំកោសិកាមិនប្រក្រតី។  

ការព្យាបាលទាំងនេះត្រូវបានប្រើប្រាស់សម្រាប់ជំងឺមហារីកដំណាក់កាលកម្រិតខ្ពស់ ឬប្រភេទដែលមានការប្រែប្រួលហ្សែនជាក់លាក់។ 

 

វេជ្ជសាស្ត្រសុក្រឹតភាព  

វេជ្ជសាស្ត្រសុក្រឹតភាព (ហៅម្យ៉ាងទៀតថា វេជ្ជសាស្ត្រផ្ទាល់ខ្លួន) ប្រើប្រាស់ការធ្វើតេស្តហ្សែន ឬម៉ូលេគុលដើម្បីស្វែងរកការប្រែប្រួល (ការបំប្លែងខ្លួន) ជាក់លាក់នៅក្នុងកោសិកាមហារីក និងផ្គូផ្គងពួកវាជាមួយនឹងការព្យាបាលចំគោលដៅដែលសមស្រប។ 

តើការព្យាបាលនេះត្រូវបានផ្តល់ជូនយ៉ាងដូចម្តេច? 

  • ជារឿយៗត្រូវបានរួមបញ្ចូលគ្នាជាមួយនឹងការព្យាបាលចំគោលដៅ ឬការព្យាបាលដោយស៊ាំសាស្ត្រ 
  • តម្រូវឱ្យមានការវិភាគទម្រង់ហ្សែន ឬការធ្វើតេស្តម៉ូលេគុលនៃដុំសាច់ មុនពេលសម្រេចចិត្តលើផែនការព្យាបាល។ 

 

ការព្យាបាលដោយអរម៉ូន 

ត្រូវបានប្រើសម្រាប់ជំងឺមហារីកដែលងាយរងគ្រោះដោយសារអរម៉ូន (ឧទាហរណ៍៖ មហារីកសុដន់ ឬមហារីកប្រូស្តាត) ដោយការទប់ស្កាត់ ឬកាត់បន្ថយកម្រិតអរម៉ូនដែលជម្រុញការលូតលាស់នៃមហារីក 

តើការព្យាបាលនេះត្រូវបានផ្តល់ជូនយ៉ាងដូចម្តេច? 

  • ជាទូទៅត្រូវបានផ្តល់ជូនជាថ្នាំលេប ឬតាមរយៈការចាក់ថ្នាំតាមកាលកំណត់ 

តើត្រូវរំពឹងទុកអ្វីខ្លះ?  

  • ការព្យាបាលរយៈពេលវែងដើម្បីកាត់បន្ថយហានិភ័យនៃការកើតឡើងវិញ 
  • ផលប៉ះពាល់ដែលអាចកើតមានអាចរួមមាន អស់កម្លាំង ភាយកម្ដៅស្រាវៗ និងការប្រែប្រួលអារម្មណ៍ 

 

ការថែទាំបំបាត់ការឈឺចាប់ និងការថែទាំគាំទ្រ 

ការថែទាំបំបាត់ការឈឺចាប់ ផ្ដោតលើការកាត់បន្ថយអាការរោគ និងការលើកកម្ពស់គុណភាពជីវិត ទោះនៅក្នុងអំឡុងពេលកំពុងទទួលការព្យាបាលជំងឺមហារីកយ៉ាងសកម្មក៏ដោយ។ 

ការថែទាំនេះរួមមាន៖ 

  • ការគ្រប់គ្រងការឈឺចាប់ និងអាការរោគ 
  • ការគាំទ្រផ្នែកអារម្មណ៍ និងផ្លូវចិត្ត  
  • ជំនួយពីអ្នកជំនាញរបបអាហារ អ្នកជំនាញរូបវន្តព្យាបាល និងអ្នកឯកទេសថែទាំបំបាត់ការឈឺចាប់  

វាអាចកែលម្អភាពកក់ក្តៅ សុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃ ដោយមិនគិតពីដំណាក់កាលនៃជំងឺមហារីកនោះឡើយ។  

 

 

បច្ចេកវិទ្យាព្យាបាលជំងឺមហារីកកម្រិតខ្ពស់ 

ការថែទាំជំងឺមហារីកមិនត្រឹមតែផ្អែកលើការសម្រេចចិត្តលើការព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្អែកលើការធ្វើរោគវិនិច្ឆ័យដ៏ត្រឹមត្រូវ ការកំណត់ដំណាក់កាលជំងឺ និងការរៀបចំផែនការព្យាបាលផងដែរ។ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វេ ប៉េណាង យើងខ្ញុំប្រើប្រាស់បច្ចេកវិទ្យាព្យាបាលជំងឺមហារីកដ៏ទំនើបបំផុតមួយចំនួននៅភាគខាងជើងប្រទេសម៉ាឡេស៊ី ដើម្បីធានាបាននូវការផ្តល់ការថែទាំប្រកបដោយភាពសុក្រឹត និងភាពជឿជាក់ខ្ពស់។ . 

 

Varian TrueBeam® STx with HyperArc

ប្រព័ន្ធព្យាបាលដោយកាំរស្មីកម្រិតខ្ពស់ និងមានភាពសុក្រឹតខ្ពស់ ដែលអាចដៅចំដុំសាច់ទាំងអស់សូម្បីតែដុំសាច់ដែលនៅទីតាំងពិបាកទៅដល់ ប្រកមដោយភាពឆាប់រហ័ស និងត្រឹមត្រូវ ក្នុងពេលដែលជួយកាត់បន្ថយការខូចខាតដល់ជាលិកា (សរសៃ) ធម្មតាឱ្យនៅកម្រិតទាបបំផុត។ HyperArc ធ្វើការរៀបចំផែនការដោយស្វ័យប្រវត្តិចំពោះគោលដៅនៅក្នុងលលាដ៍ក្បាល (Intracranial Targets) ដែលអនុញ្ញាតឱ្យមានការព្យាបាលដោយការដំឡើងប្រព័ន្ធតែមួយដង កាត់បន្ថយកម្រិតវិទ្យុសកម្មទៅលើលិកាធម្មតា និងផ្តល់នូវកម្រិតវិទ្យុសកម្មច្បាស់លាស់ ស្របតាមរាងដុំសាច់យ៉ាងល្អឥតខ្ចោះ ដែលសាកសមបំផុតសម្រាប់ការវះកាត់ដោយវិទ្យុសកម្ម (Radiosurgery)។ 

 

Radixact® X9 TomoTherapy System with Synchrony®, ClearRT™ & Volo™ Ultra

ប្រព័ន្ធព្យាបាលដោយកាំរស្មីរួមបញ្ចូលគ្នាកម្រិតខ្ពស់ ដែលផ្តល់នូវការព្យាបាលប្រកបដោយភាពសុក្រឹត ណែនាំដោយរូបភាពវិភាគ និងអាចកែសម្រួលតាមស្ថានភាពជាក់ស្តែង។ ដោយប្រើប្រាស់ Synchrony, ClearRT និង VOLO Ultra ប្រព័ន្ធនេះតាមដានចលនារបស់ដុំសាច់ក្នុងពេលជាក់ស្តែង ដូចជាចលនាដង្ហើម ឬចលនាសរីរាង្គខាងក្នុង ដែលធ្វើឱ្យវាសាកសមបំផុតសម្រាប់ជំងឺមហារីកសួត ថ្លើម និងប្រូស្តាត។ វិធីសាស្ត្រនេះជួយបង្កើនភាពត្រឹមត្រូវ ផ្តល់ភាពកក់ក្តៅដល់អ្នកជំងឺ និងកែលម្អលទ្ធផលនៃការព្យាបាលឱ្យកាន់តែប្រសើរឡើង។ 

 

Siemens Biograph mCT-40 PET/CT Scanner

រួមបញ្ចូលគ្នានូវការថតរូបភាពមេតាបូលីស (PET) ជាមួយនឹងការថតស្កែន CT នៃរូបរាងកាយយ៉ាងលម្អិត។ វាផ្តល់នូវរូបភាពកម្រិតច្បាស់ខ្ពស់ សម្រាប់ការស្វែងរកជំងឺមហារីកដំណាក់កាលដំបូង ការកំណត់ដំណាក់កាលជំងឺបានត្រឹមត្រូវ និងការរៀបចំផែនការព្យាបាលច្បាស់លាស់ ដែលជួយឱ្យគ្រូពេទ្យអាចស្វែងរក កំណត់លក្ខណៈ និងតាមដានការឆ្លើយតបនៃការព្យាបាលជំងឺមហារីក។  

 

Da Vinci Xi Surgical System

ប្រព័ន្ធវះកាត់ជំនួយដោយមនុស្សយន្តដំបូងគេបង្អស់នៅ ប្រទេសម៉ាឡេស៊ី ភាគខាងជើង ដែលអនុញ្ញាតឱ្យមានការវះកាត់ចោះតូច ជាមួយនឹងសុក្រឹតភាពកាន់តែខ្ពស់ កាត់បន្ថយការឈឺចាប់ និងជួយឱ្យរាងកាយសះស្បើយឡើងវិញបានកាន់តែឆាប់រហ័ស

 

 

រកឃើញថាមានជំងឺមហារីកមែនទេ?
នេះជាមគ្គុទ្ទេសក៍សម្រាប់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក។

សៀវភៅណែនាំដ៏មានសារៈប្រយោជន៍ ដើម្បីជួយឱ្យអ្នកមានអារម្មណ៍ថាបានត្រៀមខ្លួនរួចរាល់ និងអាចគ្រប់គ្រងស្ថានភាពបានកាន់តែប្រសើរ។ 

  • តើអ្វីដែលត្រូវរំពឹងទុកបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ 
  • សំណួរដែលត្រូវសួរគ្រូពេទ្យរបស់អ្នក 
  • គន្លឹះសម្រាប់ការទប់ទល់ និងការថែទាំប្រចាំថ្ងៃ 

ទាញយកសៀវភៅណែនាំ 

 

តើអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកមែនទេ? នេះគឺជាការណែនាំសម្រាប់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក។

 

សហគមន៍សម្ភារបរិក្ខារអ្នកជំងឺ និងសេវាកម្ម 

ការថែទាំជំងឺមហារីកជារឿយៗតម្រូវឱ្យមកមន្ទីរពេទ្យច្រើនលើក និងត្រូវការការថែទាំជាបន្តបន្ទាប់។ ទន្ទឹមនឹងការព្យាបាល មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វេ ប៉េណាង ផ្តល់ជូននូវសម្ភារបរិក្ខារ និងសេវាកម្មដែលត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់អ្នកជំងឺឆ្លងកាត់ដំណាក់កាលផ្សេងៗគ្នានៃការថែទាំ។  

 

វួដសម្រាកព្យាបាលដោយគីមី 

លំហរភ្លឺស្រឡះ  និងផ្ដល់អារម្មណ៍ស្ងប់ចិត្ត ត្រូវបានរៀបចំឡើងសម្រាប់វគ្គព្យាបាលដោយគីមីប្រកបដោយភាពកក់ក្តៅ ដើម្បីធានាឲ្យអ្នកជំងឺមានអារម្មណ៍ធូរស្រាល និងទទួលបានការគាំទ្រពេញមួយអំឡុងពេលព្យាបាល។ 

Chemo Bay at Sunway Medical Centre Penang

បន្ទប់ព្យាបាលដោយកាំរស្មី និងវេជ្ជសាស្ត្រនុយក្លេអ៊ែរ 

តំបន់ព្យាបាលដែលសាងសង់ឡើងសម្រាប់គោលបំណងជាក់លាក់ ក្នុងការថែទាំប្រកបដោយភាពសុក្រឹត ស្របពេលនឹងផ្តល់អាទិភាពខ្ពស់ដល់សុវត្ថិភាព និងភាពកក់ក្តៅរបស់អ្នកជំងឺ ដោយបានបំពាក់ជាមួយម៉ាស៊ីនថតរូបភាពវិភាគកម្រិតខ្ពស់ និងម៉ាស៊ីនព្យាបាលដោយកាំរស្មី។់ 

Radiation Therapy & Nuclear Medicine Suites at Sunway Medical Centre Penang

សួនលំហែកាយ (ជាន់ទី 6) 

សួនច្បារក្រៅអគារដ៏ស្ងប់ស្ងាត់នៅលើជាន់ទី 6 ត្រូវបានបង្កើតឡើងជាកន្លែងសម្រាកសម្រាប់ការរំសាយអារម្មណ៍ ព្យាបាលផ្លូវចិត្ត និងស្វែងរកភាពស្ងប់សុខក្នុងអំឡុងពេលនៃការឆ្លងកាត់បទពិសោធន៍ជំងឺមហារីករបស់អ្នក។ 

Healing Garden at Sunway Medical Centre Penang

 

សេវាកម្មជំនួយថែទាំ 

ការព្យាបាលជំងឺមហារីកអាចជះឥទ្ធិពលលើសពីបញ្ហារាងកាយ — កម្រិតថាមពល របបអាហារ ការធ្វើចលនា ការគេង និងអារម្មណ៍ សុទ្ធតែអាចរងផលប៉ះពាល់ក្នុងអំឡុងពេលឆ្លងកាត់ដំណើរផ្លូវនេះ។ នោះហើយជាមូលហេតុដែលការថែទាំគាំទ្រត្រូវបានដាក់បញ្ចូលជាផ្នែកមួយនៃការគ្រប់គ្រងជំងឺមហារីកសរុប ដើម្បីជួយឱ្យអ្នកជំងឺសម្របសម្រួលផ្លូវចិត្តបានកាន់តែប្រសើរក្នុងអំឡុងពេលព្យាបាល និងងើបឡើងវិញបានយ៉ាងរឹងមាំ។  

 

សេវាកម្មស្តារនីតិសម្បទា 

ដើម្បីគាំទ្រដល់កម្លាំងរាងកាយ ការធ្វើចលនា និងមុខងារប្រចាំថ្ងៃ នៅក្នុងអំឡុងពេល ឬបន្ទាប់ពីការព្យាបាលជំងឺមហារីក  

Rehabilitation centre at Sunway Medical Centre Penang

ការណែនាំអំពីអាហារូបត្ថម្ភ និងរបបអាហារ 

ដើម្បីគ្រប់គ្រងការប្រែប្រួលនៃចំណង់អាហារ ការស្រកទម្ងន់ ការចង្អោរ និងតម្រូវការរបបអាហារនៅក្នុងអំឡុងពេលព្យាបាលដោយគីមី ឬព្យាបាលដោយកាំរស្មី 

Diet guidance giving by Nutrition to patient

ការគាំទ្រផ្នែកចិត្តវិទ្យាគ្លីនិក 

ដើម្បីជួយអ្នកជំងឺ និងក្រុមគ្រួសារក្នុងការគ្រប់គ្រងភាពតានតឹង (ស្ត្រេស) ភាពភ័យខ្លាច និងសម្ពាធអារម្មណ៍់ក្នុងពេញមួយអំឡុងពេលព្យាបាល 

Psychology counselling support

ការព្យាបាលដោយស្អំត្រជាក់ស្បែកក្បាល  

តាមការគួរស្របតាមលក្ខខណ្ឌគ្លីនិក ដើម្បីជួយកាត់បន្ថយការជ្រុះសក់ក្នុងអំឡុងពេលទទួលកញ្ចប់ព្យាបាលដោយគីមីមួយចំនួន 

Scalp cooling therapy machine

 

តើកត្តាអ្វីខ្លះដែលជះឥទ្ធិពលលើផែនការព្យាបាលរបស់អ្នក? 

ការព្យាបាលជំងឺមហារីករបស់អ្នកត្រូវបានរៀបចំឡើងយ៉ាងជាក់លាក់ផ្អែកលើ៖  

  • ប្រភេទ និងដំណាក់កាលនៃជំងឺមហារីក  
  • សុខភាពទូទៅ និងស្ថានភាពជំងឺដែលមានស្រាប់  
  • គោលដៅនៃការព្យាបាល (ដើម្បីព្យាបាលឱ្យជាសះស្បើយ គ្រប់គ្រងជំងឺ ឬកាត់បន្ថយអាការរោគ) 

ការជ្រើសរើសវិធីសាស្ត្រត្រឹមត្រូវអាចមានភាពស្មុគស្មាញ។ សូមពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសមហារីក ដើម្បីស្វែងយល់អំពីជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។ 

 


 

ស្វែងយល់បន្ថែមអំពីការថែទាំជំងឺមហារីក នៅមជ្ឈមណ្ឌលជំងឺមហារីករបស់យើងក្នុងទីក្រុងប៉េណាំង

អានបន្ថែម៖ តើអ្វីទៅជាជំងឺមហារីក តើអ្វីដែលបង្កឱ្យមានជំងឺមហារីក  | ប្រភេទនៃជំងឺមហារីក  | ក្រុមគាំទ្រអ្នកជំងឺមហារីក ក្រុមគ្រូពេទ្យពហុជំនាញរបស់យើង 

ការផ្តល់ជូនពិសេសៗ

ឯកសារបែបបទស្នើសុំព័ត៌មាន

កំពុងដំណើរការ ...