ជំងឺមហារីក គឺជាជំងឺដ៏ស្មុគស្មាញមួយ ដែលកើតឡើងនៅពេលដែលកោសិកាធម្មតាឆ្លងកាត់ការផ្លាស់ប្តូរមិនប្រក្រតី ហើយចាប់ផ្តើមលូតលាស់ដោយគ្មានការគ្រប់គ្រង។ 

ក្នុងករណីភាគច្រើន ជំងឺមហារីកមិនមែនមានមូលហេតុតែមួយមុខនោះទេ។ ជាទូទៅ វាគឺជាលទ្ធផលនៃកត្តាជាច្រើនរួមបញ្ចូលគ្នា រវាងកត្តាហ្សែន និងការប៉ះពាល់ជាមួយបរិស្ថាន ឬរបៀបរបបរស់នៅ បន្តបន្ទាប់ក្នុងរយៈពេលយូរ។  

ការស្វែងយល់អំពីកត្តាដែលបង្កឱ្យមានជំងឺមហារីក និងកត្តាដែលបង្កើនហានិភ័យនៃជំងឺមហារីក អាចជួយឱ្យបុគ្គលម្នាក់ៗធ្វើការសម្រេចចិត្តលើបញ្ហាសុខភាពបានត្រឹមត្រូវ ស្វែងយល់ពីហានិភ័យដែលអាចកើតមានបានឆាប់រហ័ស និងស្វែងរកការពិគ្រោះយោបល់វេជ្ជសាស្ត្រដ៏សមស្របនៅពេលចាំបាច់។   

 

កត្តាហានិភ័យទូទៅនៃជំងឺមហារីក 

កត្តាហានិភ័យនៃជំងឺមហារីកអាចខុសគ្នាពីបុគ្គលម្នាក់ទៅម្នាក់ទៀត ហើយជារឿយៗពាក់ព័ន្ធនឹងការរួមបញ្ចូលគ្នារវាងទម្លាប់រស់នៅ ការប៉ះពាល់នឹងបរិស្ថាន និងកត្តាសុខភាពបុគ្គល។ កត្តាទាំងនេះអាចរួមមាន ឥរិយាបថដែលធ្វើក្នុងរយៈពេលយូរ លក្ខខណ្ឌការងារ ឬបរិស្ថាន ការឆ្លងមេរោគមួយចំនួន និងស្ថានភាពសុខភាពទូទៅ។ ទោះបីជាមិនមែនគ្រប់គ្នាដែលប៉ះពាល់នឹងកត្តាទាំងនេះសុទ្ធតែត្រូវកើតជំងឺមហារីកក៏ដោយ ប៉ុន្តែការយល់ដឹងអំពីកត្តាហានិភ័យទូទៅជួយបង្កើនការយល់ដឹង និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកជំងឺឱ្យបានឆាប់រហ័ស។ 

 

ដៃកំពុងកាន់បារី
  • ការជក់បារី និងការប្រើប្រាស់ថ្នាំជក់ 

ការជក់បារី គឺជាកត្តាហានិភ័យដ៏ចម្បងបំផុតមួយនៃជំងឺមហារីក។ ផ្សែងថ្នាំជក់មានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ដែលអាចបំផ្លាញកោសិកា និង DNA ដែលបង្កើនហានិភ័យនៃជំងឺមហារីកដូចជា មហារីកសួត មាត់ បំពង់ក ក្រពះ ប្លោកនោម និងតម្រងនោម។ ការហិតផ្សែងបារីពីអ្នកដទៃ  ក៏អាចបង្កើនហានិភ័យមហារីកចំពោះអ្នកមិនជក់បារីផងដែរ។  

ស្ត្រីប្រើប្រាស់ក្រដាសកាសែតដើម្បីបាំងពន្លឺព្រះអាទិត្យ
  • ការប៉ះនឹងពន្លឺព្រះអាទិត្យ និងវិទ្យុសកម្មកាំរស្មីយូវី (UV) 

ការប៉ះនឹងវិទ្យុសកម្មកាំរស្មីយូវី (UV) ពីពន្លឺព្រះអាទិត្យ ឬឧបករណ៍ធ្វើឱ្យស្បែកស្រអែមក្នុងរយៈពេលយូរ អាចបំផ្លាញកោសិកាស្បែក និងបង្កើនហានិភ័យនៃជំងឺមហារីកស្បែក។ បុគ្គលដែលមានបញ្ហារលាកស្បែកដោយសារកម្ដៅថ្ងៃញឹកញាប់ ឬប៉ះពាល់នឹងពន្លឺព្រះអាទិត្យរយៈពេលយូរ អាចមានហានិភ័យខ្ពស់។ ការការពារស្បែកតាមរយៈការស្លៀកពាក់ឱ្យបានសមស្រប ការប្រើឡេការពារកម្ដៅថ្ងៃ និងកំណត់ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យដោយផ្ទាល់ អាចជួយកាត់បន្ថយហានិភ័យនេះ។  

ផ្លាកសញ្ញាបញ្ជាក់ពីវិទ្យុសកម្ម
  • ការប៉ះពាល់នឹងវិទ្យុសកម្ម 

ការប៉ះពាល់នឹងវិទ្យុសកម្មក្នុងបរិស្ថានធម្មជាតិ ឬបរិស្ដានការងារ អាចបង្កើនហានិភ័យមហារីកដោយការបំផ្លាញ DNA។ នីតិវិធីថតរូបភាពវេជ្ជសាស្ត្រ ដូចជាការថតកាំរស្មីអ៊ិច (X-rays) និងការថត CT scans រួមមានកម្រិតវិទ្យុសកម្មទាប និងជាទូទៅមានសុវត្ថិភាពនៅពេលប្រើប្រាស់បានសមស្រប ព្រោះថាអត្ថប្រយោជន៍របស់វាជារឿយៗមានច្រើនជាងហានិភ័យដែលអាចកើតមាន នៅពេលដែលមានភាពចាំបាច់ផ្នែកគ្លីនិក។  

ការពិនិត្យហ្សែន និង DNA
  • កត្តាហ្សែន និងប្រវត្តិគ្រួសារ 

ជំងឺមហារីកមួយចំនួនមានការពាក់ព័ន្ធនឹងការប្រែប្រួលហ្សែនចេញមកពីកត្តាតំណពូជ ដែលត្រូវបានបញ្ជូនបន្តនៅក្នុងគ្រួសារ។ ការមានប្រវត្តិគ្រួសារកើតជំងឺមហារីក មិនមែនមានន័យថាបុគ្គលនោះនឹងត្រូវតែកើតជំងឺមហារីកនោះទេ ប៉ុន្តែវាអាចបង្កើនហានិភ័យ។ ក្នុងករណីបែបនេះ ការពិនិត្យស្វែងរកជំងឺឱ្យបានឆាប់ ការតាមដានយ៉ាងដិតដល់ ឬការពិគ្រោះយោបល់ផ្នែកហ្សែន អាចនឹងត្រូវបានណែនាំដោយផ្អែកលើស្ថានភាពបុគ្គល និងការណែនាំពីគ្រូពេទ្យ។  

 

រកឃើញថាមានជំងឺមហារីកមែនទេ?
នេះជាមគ្គុទ្ទេសក៍សម្រាប់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក។

សៀវភៅណែនាំជាក់ស្តែងមួយ ដើម្បីជួយអ្នកឱ្យមានអារម្មណ៍ថាបានត្រៀមខ្លួនរួចរាល់ និងអាចគ្រប់គ្រងស្ថានការណ៍បានកាន់តែប្រសើរ។ 

  • តើយើងត្រូវត្រៀមអ្វីខ្លះបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ? 
  • សំណួរដែលត្រូវសួរវេជ្ជបណ្ឌិត 
  • គន្លឹះសម្រាប់ការសម្របសម្រួលផ្លូវចិត្ត និងការថែទាំប្រចាំថ្ងៃ 

ទាញយកសៀវភៅណែនាំ 

ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកមែនទេ? នេះជាមគ្គុទ្ទេសក៍សម្រាប់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក។

 


 

សារពី Sunway Medical Centre Penang 

ជំងឺមហារីកជាទូទៅ កើតឡើងដោយសារកត្តាជាច្រើនរួមបញ្ចូលគ្នារួមទាំងកត្តាពេលវេលា។ ការស្វែងយល់ទាំងកត្តាហានិភ័យខាងក្រៅ និងឥទ្ធិពលហ្សែនខាងក្នុង គឺជាជំហានមួយដ៏សំខាន់ក្នុងការយល់ដឹងអំពីជំងឺមហារីក និងការសម្រេចចិត្តលើបញ្ហាសុខភាពប្រកបដោយការយល់ដឹងច្បាស់លាស់  

ស្វែងយល់បន្ថែមអំពីការថែទាំជំងឺមហារីក នៅមជ្ឈមណ្ឌលជំងឺមហារីករបស់យើងក្នុងទីក្រុងប៉េណាំង 

អានបន្ថែម៖ : តើអ្វីទៅជាជំងឺមហារីក?  | ប្រភេទនៃជំងឺមហារីក ក្រុមគាំទ្រអ្នកជំងឺមហារីក  | ការព្យាបាលជំងឺមហារីកនៅប៉េណាង ក្រុមការងារពហុជំនាញរបស់យើង 

 

ការផ្តល់ជូនពិសេសៗ

ឯកសារបែបបទស្នើសុំព័ត៌មាន

កំពុងដំណើរការ ...