Shopping Cart
ជំងឺមហារីក គឺជាពាក្យទូទៅមួយដែលត្រូវបានប្រើដើម្បីពិពណ៌នាអំពីក្រុមនៃជំងឺទាំងឡាយណាដែលបង្កឡើងដោយការលូតលាស់មិនប្រក្រតីនៃកោសិកានៅក្នុងរាងកាយ។
ជំងឺមហារីកមានច្រើនជាង 100 ប្រភេទខុសៗគ្នា ហើយទោះបីជាប្រភេទនីមួយៗមានការវិវត្តខុសគ្នាក៏ដោយ ក៏ពួកវាសុទ្ធតែចាប់ផ្តើមឡើងនៅពេលដែលកោសិកាប្រក្រតីបាត់បង់ការគ្រប់គ្រងលើការលូតលាស់ និងការបែងចែកកោសិកា។ ប្រសិនបើគ្មានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទាន់ពេលវេលានោះទេ ជំងឺមហារីកអាចបង្កគ្រោះថ្នាក់ដល់ជីវិត។
តើជំងឺមហារីកកលូតលាស់នៅក្នុងរាងកាយយ៉ាងដូចម្តេច?
(1).png)
រាងកាយរបស់មនុស្សត្រូវបានបង្កើតឡើងដោយកោសិកាប់រាប់លានលាន ដែលកោសិកានីមួយៗមានផ្ទុកហ្សែនសម្រាប់គ្រប់គ្រងការលូតលាស់ ការបែងចែក និងការងាប់ទៅវិញនៃកោសិកា។ នៅក្រោមលក្ខខណ្ឌធម្មតា កោសិកានឹងលូតលាស់ បែងចែក និងត្រូវបានជំនួសមកវិញតាមដំណើរការដែលមានសណ្តាប់ធ្នាប់។
ជំងឺមហារីកកើតឡើងនៅពេលដែលដំណើរការនេះត្រូវបានរំខាន។ កោសិកាមិនប្រក្រតីចាប់ផ្តើមលូតលាស់ និងបែងចែកដោយគ្មានការគ្រប់គ្រង ហើយមិនឆ្លើយតបទៅនឹងសញ្ញាគ្រប់គ្រងធម្មតារបស់រាងកាយនោះទេ។ យូរៗទៅ កោសិកាមិនប្រក្រតីទាំងនេះអាចប្រមូលផ្តុំគ្នាបង្កើតជាដុំសាច់ ដែលរំខានដល់មុខងារធម្មតារបស់រាងកាយ។
តើដុំសាច់គឺជាអ្វី?

ដុំសាច់ គឺជាដុំកោសិកាមិនប្រក្រតីដែលកកើតឡើងនៅពេលដែលកោសិកាបែងចែកលឿនជាងធម្មតា ឬមិនងាប់ទៅវិញនៅពេលដែលពួកវាគួរតែងាប់។ ដុំសាច់អាចកកើតឡើងស្ទើរតែគ្រប់ផ្នែកទាំងអស់នៃរាងកាយ ហើយមានទំហំ អត្រាលូតលាស់ និងការវិវត្តខុសៗគ្នា។
ជាទូទៅ ដុំសាច់ត្រូវបានបែងចែកជាពីរប្រភេទធំៗ៖
- ដុំសាច់ស្រាល គឺជាដុំសាច់មិនមែនមហារីក ហើយជាទូទៅស្ថិតនៅកន្លែងដែលវាបានកកើតឡើងប៉ុណ្ណោះ។ ទោះបីជាពួកវាមិនរីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយក៏ដោយ ក៏ពួកវានៅតែអាចបង្កជាបញ្ហាសុខភាពផងដែរ ប្រសិនបើពួកវាលូតលាស់ធំ ឬសង្កត់លើសរីរាង្គ ឬលិកា (សរសៃ) ដែលនៅជិតនោះ។
- ដុំសាច់កាច គឺជាដុំសាច់មហារីក ដែលអាចលុកលុយលិកា (សរសៃ)ជុំវិញ ព្រមទាំងអាចរីករាលដាលទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ។
មិនមែនជំងឺមហារីកទាំងអស់សុទ្ធតែបង្កើតជាដុំសាច់នោះទេ។ ជំងឺមហារីកមួយចំនួន ដូចជាជំងឺមហារីកឈាម ជាដើម គឺប៉ះពាល់ដល់ឈាម និងមជ្ជារបស់ឆ្អឹង (ខួរឆ្អឹង) ហើយជាទូទៅមិនបង្កើតជាដុំសាច់រឹងនោះឡើយ។
តើការរាលដាលនៃមហារីកគឺជាអ្វី?

ការរាលដាលនៃមហារីក សំដៅលើការរីករាលដាលនៃកោសិកាមហារីកពីទីតាំងដើមដំបូង ទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ តាមរយៈចរន្តឈាម ឬប្រព័ន្ធទឹករងៃ។ ករណីនេះអាចក៏កើតឡើងបន្ទាប់ពីដុំសាច់ដើមត្រូវបានព្យាបាល ឬវះកាត់យកចេញរួចហើយក៏ដោយ។ ការរាលដាលនៃមហារីកអាចប៉ះពាល់ដល់សរីរាង្គដែលនៅឆ្ងាយៗ និងធ្វើឱ្យការព្យាបាលជំងឺមហារីកមានភាពស្មុគស្មាញជាងមុន។
ការកំណត់ប្រភេទ និងប្រភពដើមជាក់លាក់នៃជំងឺមហារីក គឺជារឿងសំខាន់បំផុត ដោយការសម្រេចចិត្តលើវិធីសាស្ត្រព្យាបាលគឺផ្អែកទៅលើទីតាំងដើមដំបូង លក្ខណៈជីវសាស្ត្រ និងការវិវត្តនៃជំងឺមហារីកនោះ។ ដោយសារតែជំងឺមហារីកមានភាពខុសប្លែកគ្នាយ៉ាងច្រើន ដូឆ្នេះដើម្បីធានាបាននូវការព្យាបាលដ៏សមស្រប និងមានប្រសិទ្ធភាព ការធ្វើរោគវិនិច្ឆ័យដ៏ត្រឹមត្រូវគឺជារឿងដែលមិនអាចខ្វះខាតបាន។
រកឃើញថាមានជំងឺមហារីកមែនទេ?
នេះជាមគ្គុទ្ទេសក៍សម្រាប់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក។
សៀវភៅណែនាំជាក់ស្តែងមួយ ដើម្បីជួយអ្នកឱ្យមានអារម្មណ៍ថាបានត្រៀមខ្លួនរួចរាល់ និងអាចគ្រប់គ្រងស្ថានការណ៍បានកាន់តែប្រសើរ។
- តើយើងត្រូវត្រៀមអ្វីខ្លះបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ?
- សំណួរដែលត្រូវសួរវេជ្ជបណ្ឌិត
- គន្លឹះសម្រាប់ការសម្របសម្រួលផ្លូវចិត្ត និងការថែទាំប្រចាំថ្ងៃ

សារពី Sunway Medical Centre Penang
ការយល់ដឹងអំពីរបៀបលូតលាស់ និងរីករាលដាលនៃជំងឺមហារីក នឹងជួយឱ្យអ្នកអាចសួរដេញដោលនូវសំណួរបានកាន់តែប្រសើរឡើង – ជាបន្តទៀត យើងខ្ញុំនឹងពិនិត្យមើលអំពីកត្តាដែលបង្កឱ្យមានជំងឺមហារីក ព្រមទាំង របៀបរបបរស់នៅ បរិស្ថាន និងកត្តាហ្សែន ដែលអាចជះឥទ្ធិពលលើហានិភ័យនៃជំងឺនេះ។
ស្វែងយល់បន្ថែមអំពីការថែទាំជំងឺមហារីក នៅមជ្ឈមណ្ឌលជំងឺមហារីករបស់យើងក្នុងទីក្រុងប៉េណាំង
អានបន្ថែម៖ តើអ្វីដែលបង្កឱ្យមានជំងឺមហារីក? | ប្រភេទនៃជំងឺមហារីក | ក្រុមគាំទ្រអ្នកជំងឺមហារីក | ការព្យាបាលជំងឺមហារីកនៅប៉េណាង | ក្រុមការងារពហុជំនាញរបស់យើង












































